Chelsea បច្ចុប្បន្នកំពុងស្ថិតក្នុងទីផ្សារដើម្បីទិញកីឡាករមួយចំនួន សម្រាប់ពង្រឹងក្រុមរបស់ពួកគេ។ គ្រូបង្វឹកលោក Thomas Tuchel ក៏មានបំណងធ្វើឲ្យក្រុមរបស់គាត់ខ្លាំងឡើងវិញនៅរដូវកាលក្រោយ។
អ្នកជំនួញជនជាតិអាមេរិកលោក Todd Boehly ក៏បានធ្វើការធានាក្នុងការធ្វើឱ្យក្រុមតោខៀវ ក្លាយជាក្រុមដែលមានការប្រកួតប្រជែងខ្លាំង ក្រោមការឃ្លាំមើលរបស់គាត់ក្នុងនាមជាម្ចាស់ក្លឹបថ្មី។
Boehly ត្រូវបានគេរាយការណ៍ថា គាត់គាំទ្រយ៉ាងពេញទំហឹងសម្រាប់អ្នកចាត់ការ Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ វាត្រូវបានគេជឿថាទឹកប្រាក់ចំនួន 200 លានផោនអាចត្រូវបានផ្តល់ជូនសម្រាប់លោក Tuchel ដើម្បីចំណាយលើការចុះហត្ថលេខាកីឡាករចំណូលថ្មី។
អ្នកចាត់ការ Chelsea អាចមានលទ្ធភាពទិញបានកីឡាករថ្មីចំនួនប្រាំមួយនាក់ក្នុងរដូវក្តៅនេះ ដើម្បីប្រជែងយកពានបន្ថែមទៀតនៅរដូវកាលក្រោយ។
ក្រុមតោខៀវបានកំណត់គោលដៅផ្ទេរសំខាន់ៗមួយចំនួនរួចហើយ។ ទន្ទឹមនឹងនោះ មុខតំណែងមួយចំនួននៅក្នុងក្រុមក៏ត្រូវបានកំណត់អត្តសញ្ញាណផងដែរ ដែលទាមទារឱ្យមានការពង្រឹង។
កីឡាករទាំង 6រូបដែលក្រុមតោខៀវបានកំណត់គោលដៅដើម្បីនាំមកកាន់ទឹកដី Stamford Bridge រួមមាន៖ កីឡាករ Matthijs de Ligt របស់ក្លឹប Juventus កីឡាករ Jules Kounde របស់ក្លឹប Sevilla កីឡាករ Jonathan Clauss របស់ក្លឹប Lens កីឡាករ Raheem Sterling របស់ក្លឹប Manchester City កីឡាករ Ousmane Dembele របស់ក្លឹប Barcelona និងកីឡាករ Cristaino Ronaldo របស់ក្លឹប Manchester United៕