មក​ដឹង​លម្អិត​អំពី​ស្ថានភាព Ronaldo នៅ​ពេល​!! ដែល​ធ្វើ​អោយ​គាត់​ចង់​ចាកចេញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​បន្ថែម​អំពី​ស្ថានភាព​របស់ CR7​។ ដោយ​ក្នុង​នោះ Cristiano Ronalod មិន​សប្បាយ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់ Manchester United​។ ខាងក្រោម​នេះ ជា​ការ​លម្អិត​អំពី​ស្ថានភាព​របស់ Ronaldo៖

– Cristiano Ronaldo បាន​ប្រាប់ Man United ថា​គាត់​ចង់​ចាក​ចេញពី​ក្លឹ​ប នៅ​រដូវក្តៅ​នេះ ប្រសិនជា​គាត់​បាន​ទទួល​នៅ​សំណើរ​ដល់​ល្អ​មួយ

– សារ​របស់ Ronaldo ទៅ​កាន់ Man Utd គឺ​ច្បាស់លាស់ ដោយសារ​គាត់​មើលឃើញ​ថា​ក្លឹ​ប​មិន​មាន​មហិច្ឆតា ស្រប​ពេល​គាត់​ចង់​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​ពាន​អោយ​បាន​ឆាប់

– Manchester United នៅ​តែ​មិន​ផ្លាស់​ប្តូរ​អំពី​បំណង​របស់​ខ្លួន ដែល​ពួក​គេ​នៅ​តែ​ចង់​រក្សា​ទុក Cristiano សម្រាប់​នៅ​រដូវ​កាល​ក្រោយ ហើយ​មិន​ចាប់​ទុក​គាត់​សម្រាប់​លក់​នោះ​ទេ

– Jorge Mendes បាន​ស្វែងរក​នៅ​ឪ​កាស​ផ្សេង​ទៀត​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​និយាយ​ជាមួយនឹង​ខាង Bayern និង Chelsea ប៉ុន្តែ​នៅ​មិន​ទាន់​កិច្ចព្រមព្រៀង​ណាមួយ​បាន​កើតឡើង​ជាមួយ​ក្លឹ​ប​ទាំងនោះ​ទេ

– ក្នុង​នោះ PSG មិន​បាន​ដាក់ Cristiano នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ខ្លួន​ចង់បាន​នៅ​រដូវក្តៅ​នេះ​ទេ

– Cristiano មិន​មាន​បញ្ហា​អ្វី​ជាមួយនឹង Erik ten Hag នោះ​ទេ ប៉ុន្តែ​គាត់​ចង់​ឃើញ​ក្លឹ​ប​នាំ​កីឡាករ​ថ្មី​ៗ​មក​បន្ថែម​ទៀត ខណៈ​ពេល​នេះ​គឺ​ដើមខែ​កក្កដា​ទៅ​ហើយ ហើយ​ក្លឹ​ប​ធំ​ៗ​នៅ​អង់គ្លេស​បាន​ចុះហត្ថលេខា​យក​កីឡាករ​កំពូល​ៗ​ជា​ច្រើន​៕