បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានដាក់សំណើរផ្លូវការណ៍ក្នុងការផ្ទេរយក Lisandro Martinez រួចរាល់ ហើយសំណើរនេះមានតម្លៃខ្ពស់ជាង សំណើររបស់ Arsenal ទៅទៀត ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
ក្លឹប Man United ក៏កំពុងធ្វើការជម្រុញអោយមានការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Lisandro ដែលនេះជាគោលដៅរបស់ ten Hag។ ស្របពេលគ្នានេះ Lisandro នឹងស្នើរសុំចាកចេញពី Ajax ដោយសារតែគាត់ចង់មកលេងនៅអង់គ្លេសផងដែរ៕