បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid សង្ឃឹមថាអាចនឹងបញ្ចប់នៅការចរចាជាមួយនឹងក្លឹប ២នៅប្រទេសអ៊ីតាលដោយជោគជ័យនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ដោយក្នុងនោះ Mario Gila នឹងអាចទៅចូលរួមជាមួយនឹងក្លឹប Lazio ខណៈការពិភាក្សាកំពុងបន្ត។ ដោយឡែក Luka Jovic អាចនឹងទៅចូលរួមជាមួយនឹង Fiorentina ដែលសប្តាហ៍ក្រោយនេះអាចជាពេលដែល Jovic នឹងត្រូវធ្វើតេស្តសុខភាព៕