ក្តៅ​ៗ កីឡាករ កែវ សុខ​ផេង បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​កីឡាករ កែវ សុខ​ផេង នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ​។ ក្នុង​នោះ​លោក​ក៏​បាន​សរសេរ​ថា “​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ជូនពរ នឹង សួរ​សុខ​ទុក​ដល់​ខ្ញុំបាទ 🙏​ពេល​នេះ​ខ្ញុំ​បានជា​ពីរ​ជំងឺ​កូ​វីត​100%​ហើយ​”​។

គួរ​បញ្ជាក់​ថា​កីឡាករ កែវ សុខ​ផេង បាន​អវត្តមាន​ក្នុង​ការ​ជួយ​ក្រុម​វិសាខា ក្នុង​ការ​ប្រកួត​ពានរង្វាន់ AFC Cup 2022 ចំនួន ២​ប្រកួត ដែល​នេះ​អាច​បណ្តាល​មក​ពី​រូប​គាត់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩៕