បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Takumi Minamino បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបនៅបារាំងហើយ។ ក្នុងនោះគាត់នឹងទៅចូលរួមជាមួយនឹង AS Monaco ជាផ្លូវការណ៍ ក្រោយផ្ទេរពីក្លឹប Liverpool។
ដោយក្នុងនោះ Philippe Clement បានធ្វើការបញ្ជាក់អំពីការផ្ទេរនេះថា “ពួកយើងពិតជាសប្បាយចិត្តណាស់ គាត់គឺជាកីឡាករអទិភាពរបស់យើង”។ Liverpool ទទួលបានប្រាក់ ១៥លានអឺរ៉ូ ជាមួយនឹងតម្លៃបន្ថែម ៣លានអឺរ៉ូ៕