បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាឯកសារទាំងអស់ត្រូវបានចុះហត្ថលេខារវាងក្លឹប FC Bayern និង Liverpool ចំពោះការផ្ទេរកីឡាករ Sadio Mane។ កុងត្រា ៣ឆ្នាំ បានព្រមព្រៀងរួចរាល់សម្រាប់ខាងកីឡាករ។
ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃអង្គារ៍នេះ ហើយការប្រកាសនឹងធ្វើឡើងនៅថ្ងៃពុធ។ ៣២លានអឺរ៉ូ ជាតម្លៃចុងក្រោយដែលព្រមព្រៀងគ្នា ដោយមានរូបបញ្ចូលនៅអត្ថប្រយោជន៍ផ្សេងទៀត ធ្វើអោយកញ្ចប់ផ្ទេរកើនដល់ ៤១លានអឺរ៉ូ៕