តាម​ពិត Raphinha បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​ក្លឹ​ប​នេះ​រួច​ទៅ​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​អំពី​ស្ថានភាព​របស់ Raphinha នៅ​ពេល​នេះ​ថា រូប​គាត់​បាន​យល់ព្រម​នៅ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​ក្លឹ​ប Barcelona រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយនឹង​ក្លឹ​ប Leeds នោះ​ទេ​។

ក្នុង​នោះ​ក្លឹ​ប Arsenal បាន​នឹង​កំពុងធ្វើការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​ក្លឹ​ប Leeds ខណៈ​ក្លឹ​ប​កាំភ្លើង​ធំ​ចាប់អារម្មណ៍​គាត់​តាំងពី​ខែ​មិ​នា​។ ដោយឡែក​ក្លឹ​ប Chelsea និង Tottenham ក៏​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្លឹ​ប​ផង​ដែរ​។ តម្លៃ​ផ្ទេរ​ប្រមាណ ៦៥-៧៥​លាន​ដុល្លារ​៕