Di Maria បញ្ជាក់​ពី​ពេលវេលា ដែល​ខ្លួន​សម្រេចចិត្ត​រឿង​ផ្ទេរ​ទៅ Juventus

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កីឡាករ Angel Di Maria នឹង​ផ្តល់​នៅ​ចម្លើយ​របស់​ខ្លួន​ទៅ​អោយ​ក្លឹ​ប Juventus នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ លោក Massimiliano Allegri ចង់បាន​គាត់ ដោយ​ក្នុង​នោះ​កុងត្រា​រយៈពេល ១​ឆ្នាំ​ក៏​ត្រូវ​បាន​ពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​របស់ Di Maria ផង​ដែរ​។

ម្យ៉ាងវិញទៀត វា​អាច​ដោយសារ​តែ​បញ្ហា​ពេលវេលា ដែល​ធ្វើ​អោយ​ការ​ផ្ទេរ Paul Pogba មក​កាន់ Juventus ត្រូវ​បាន​ពន្យា​ពេល ប៉ុន្តែ​កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច​ជោគជ័យ​ហើយ ដោយ Pogba នឹង​ចុះហត្ថលេខា​នៅ​ខែកក្កដា​ខាង​មុខ​៕