លោក Christophe Galtier គ្រោងនឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ Paris Saint-Germain ។
អ្នកកាសែត Fabrice Hawkins បាននិយាយថាក្លឹបអ្នកមានបារាំងនឹងចំណាយប្រាក់ចំនួន 10 លានអឺរ៉ូទៅឱ្យ Nice ជាសំណងដើម្បីទទួលបានអ្នកចាត់ការសញ្ជាតិបារាំង មកដឹកនាំក្លឹប។
ចំណែកឯក្លឹប Nice នឹងងាកទៅរកលោក Lucien Favre ដើម្បីមកជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្ន៕