បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Raheem Sterling គឺនៅតែស្ថិតក្នុងបញ្ជីកីឡាករដែលក្លឹប Chelsea ចង់បានដដែរ។ Man City ចង់បានតម្លៃប្រមាន ៦០លានដុល្លារ ចំពោះការផ្ទេរយករូបគាត់ ខណៈក្លឹបក៏បានច្រានចោលនៅសំណើរម្តងរួចមកហើយនៅតម្លៃ ២៥លានអឺរ៉ូ។
ក្នុងនោះក្លឹប Chelsea នឹងធ្វើការដាក់នៅសំណើរជាថ្មីម្តងទៅក្នុងពេលឆាប់ៗខាងមុនេះ ស្របពេល Man City នៅតែបើកចំហរក្នុងការដាក់សំណើរផ្ទេររូបគាត់។ ក្លឹប Man City ចង់បាននៅតម្លៃផ្ទេរប្រមាណ ១១០លានដុល្លារ សម្រាប់កីឡាករ Gabriel Jesus និង Sterling៕