Timber និយាយ​ដូច្នេះ ចំពោះ​រឿង​ផ្ទេរ​មក​កាន់ Man Utd

0

បរទេស​៖ ក្លឹ​ប Manchester United បាន​នឹង​កំពុង​ចាប់អារម្មណ៍​នៅ​ខ្សែការពារ Jurrien Timber ប៉ុន្តែ​បើ​យើង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Metro បានអោយ​ដឹង​ថា​រូប​គាត់​មិន​ចង់​ផ្ទេរ​មក​កាន់​ទឹកដី Old Trafford នោះ​ទេ​។

ចំពោះ​កីឡាករ​ដែល​មាន​សមត្ថភាព​អាច​លេង​បានជា​ខ្សែការពារ​កណ្តាល ឬ​ខ្សែការពារ​ស្តាំ ហើយ​បាន​ស្គាល់​លោក Erik ten Hag យ៉ាង​ច្បាស់លាស់ ក្នុង​ពេល​ពួក​គេ​នៅ​ជាមួយ​គ្នា​នៅ​ក្លឹ​ប Ajax ប៉ុន្តែ​គាត់​មិន​បាន​បង្ហាញ​អារម្មណ៍​ចង់​ជួបជុំ​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​នៅ​ប្រទេស​អង់គ្លេស​នោះ​ទេ​៕