ក្លឹ​ប​មួយ​នេះ​ចង់​ខ្ចី​ជើង​អ្នកចាំទី Dean Henderson របស់ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ក្លឹ​ប Nottingham Forest បាន​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប Manchester United ក្នុង​ការ​ខ្ចី​ជើង​អ្នកចាំទី Dean Henderson ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ផង​ដែរ (​តម្លៃ​ប្រមា​ន ២០​លាន​ផោន​)​។

ការ​ចរចា​កំពុង​ធ្វើ​ឡើង ខណៈ Nottingham Forest ចង់បាន Henderson ហើយ​ក្នុង​នោះ​ខាង​កីឡាករ​ក៏​បាន​ពិចារណា​ក្នុង​រឿង​នេះ​ផង​ដែរ​៕