រឿង​របស់ Dybala និង Inter អាច​នឹង​ដឹង​ច្បាស់​នៅ​ស​ប្តា​ហ៍​ក្រោយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ភ្នាក់ងារ​របស់ Paulo Dybala និង Inter នឹង​ធ្វើការ​ពិភាក្សា​ម្តងទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ឈាន​ដល់​ការ​ព្រមព្រៀង​នៅ​កុងត្រា​ក្នុង​ការ​ផ្ទេរ​។ ប្រាក់​ឈ្នួល​គោល​ដែល​ក្លឹ​ប​នឹង​ផ្តល់​អោយ Paulo Dybala គឺ ៦​លាន​អឺ​រ៉ូ ក្នុង​មួយ​រដូវ​កាល ដោយ​បូក​រួម​នឹង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​។

ក្នុង​នោះ​ដែរ ក្លឹ​ប Inter នឹង​ត្រូវ​ជួប​ជាមួយនឹង​លោក Raoul Bellanova នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ធានា​អោយ​បាន​នៅ​ការ​ផ្ទេរ​យក​កីឡាករ Cagliari៕