បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កំពុងធ្វើកាឡើងកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិអាហ្សង់ទីន Alejandro Garnacho។ ការពិភាក្សាបានធ្វើឡើង ដើម្បីអោយអ្វីៗបានបញ្ចប់ជោគជ័យក្នុងឆ្នាំនេះ។
ក្នុងនោះក្លឹប Manchester United នឹងផ្តល់នៅកុងត្រារយៈពេល ៥ឆ្នាំ ដល់ Garnacho ដោយសារតែគាត់ជាកីឡាករដែលមានទេពកោសល្យម្នាក់៕