Tuchel ចង់បាន​ខ្សែការពារ​បារាំង​រូប​នេះ​មក​ពង្រឹង​តំបន់​ខាងក្រោម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ការ​ផ្ទេរ​យក Jules Kounde នៅ​តែ​ជា​អ​ទិ​ភាព​របស់​ក្លឹ​ប Chelsea​។ លោក Tuchel ចង់បាន​គាត់​។ ការ​ពិភាក្សា​ជាមួយនឹង​កីឡាករ​នឹង​ធ្វើ​ឡើងជា​មុន ស្រប​ពេល​ដែល​ខាង Sevilla នៅ​តែ​រោង​ចាំ​ការ​ដាក់​សំណើរ​សម្រាប់​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ​។

ចំពោះ​តម្លៃ​របស់​គាត់​ប្រហែល ៦៥​លាន​អឺ​រ៉ូ ដែល​ទាប​ជាង​ថ្លៃ​ផ្តាច់​កុងត្រា​ដែល​មាន​តម្លៃ ៨០​លាន​អឺ​រ៉ូ​៕