បរទេស៖ ខ្សែបម្រើរូបនឹងអាចនឹងមកជួបជុំជាមួយនឹងអតីតគ្រូបង្វឹករបស់ខ្លួនវិញ។ Manchester United បានធ្វើការដាក់សំណើរសុំទិញយក Frenkie de Jong ដែលកើនឡើងដល់ទៅ ៨៦លានដុល្លារ។
តាមរយៈការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹបនៅអង់គ្លេសបានដាក់សំណើរនៅទឹកប្រាក់ ៦៤លានដុល្លារ (អោយលុយមុន) និង ២១លានដុល្លារជាប្រាក់រង្វាន់។
គ្រូបង្វឹកថ្មីលោក Erik ten Hag បានធ្វើការនិយាយជាមួយនឹងខ្សែបម្រើសញ្ជាតិហូឡង់នេះរួចរាល់ហើយ ដើម្បីធ្វើការបញ្ចុះបញ្ចូលគាត់អោយមកចូលរួមជាមួយខ្លួននៅទឹកដី Old Trafford៕