បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើសញ្ជាតិប្រេស៊ីល Marcos Antonio បានចុះហត្ថលេខាលើកុងត្រា ដោយក្លាយជាកីឡាករ Lazio។ គាត់ចាកចេញពី Shakhtar Donetsk ក្នុងតម្លៃ ១០លានអឺរ៉ូ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត។
ក្នុងនោះប្រាក់ឈ្នួលរបស់គាត់ប្រមាណ ៩សែនអឺរ៉ូ ក្នុងមួយរដូវកាល។ ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕