Phil Jones ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ចំនួន ២​នៅ​អង់គ្លេស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United បាន​បញ្ជាក់​ថា​កីឡាករ Phil Jones ត្រូវ​បាន​ចាប់អារម្មណ៍​ពី​សំណាក់​ក្លឹ​ប Leeds និង Fulham​។

អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​បាន​ជួប​ការ​លំបាក​សម្រាប់​ទម្រង់​លេង និង​កាយសម្បទា​នៅ Old Trafford ក្នុង​រយៈពេល​ថ្មី​ៗ​នេះ ដែល​មាន​ន័យ​ថា​ការ​ផ្លាស់​ប្តូរ​រដូវក្តៅ​នេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​គាត់​៕