Real Madrid បង្ហាញ​អំពី​ទំនុកចិត្ត​ក្នុង​ការ​ផ្ទេរ​យក Tchouameni

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Real Madrid កាន់តែ​ខិត​ជិត​ក្នុង​ការ​ចុះ​កុងត្រា​យក Aurelien Tchouameni​។ ការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប AS Monaco នៅ​តែ​បន្ត បន្ទាប់​ពី​កីឡាករ​បាន​យល់ព្រម​នៅ​លក្ខខណ្ឌ​ផ្ទាល់​រួចរាល់​ហើយ​។

ការ​ពិភាក្សា​គ្នា​នឹង​បន្ត​នៅ​ថ្ងៃនេះ​ទៀត ដោយ​តាម​រយៈ​ប្រភព​ពី​ក្លឹ​ប Real Madrid បានអោយ​ដឹង​អំពី​ភាព​ជឿជាក់​ក្នុង​ការ​ផ្ទេរ​នេះ​កាន់តែ​ខ្លាំង​៕