Marcos Antonio នឹង​មក​ធ្វើតេស្ត​សុខភាព​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ឯកសារ​បាន​រៀបចំ​រួចរាល់​រវាង Lazio និង Shakhatar Donetsk សម្រាប់​ការ​ផ្ទេរ Marco Antonio​។

ការ​ព្រមព្រៀង​ត្រូវ​បាន​សម្រេចចិត្ត​ក្នុង​តម្លៃ ១០​លាន​អឺ​រ៉ូ (​លក្ខខណ្ឌ​ផ្សេង​ៗ​បាន​បូក​បញ្ចូល​)​។ កីឡាករ Marcos Antonio នឹង​ត្រូវ​មក​ធ្វើតេស្ត​សុខភាព​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​៕