មិន​អោយ​ចាញ់​គេ​!! Leeds ក៏​យក​បាន​ខ្សែការពារ​ម្នាក់​ផង​ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កិច្ចព្រមព្រៀង​រវាង Leed និង RB Salzburg ចំពោះ​ការ​ផ្ទេរ​កីឡាករ Ramus Kristensen គឺ​ទទួល​បាន​ជោគជ័យ​ហើយ​។ ខ្សែការពារ​សញ្ជាតិ ដា​ណឺ​ម៉ាក់​រូប​នេះ នឹង​មក​ចូលរួម​ជាមួយ​ក្លឹ​ប Leeds នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត នៅ​ពេល​ដែល​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​ត្រូវ​បាន​ដោះស្រាយ​។

ក្នុង​នោះ​កីឡាករ Kristensen នឹង​អាច​មក​ធ្វើតេស្ត​សុខភាព​បាន​នៅ​ពេល​បញ្ចប់​ភារកិច្ច​ក្រុម​ជម្រើសជាតិ​។ ដោយឡែក​ចំពោះ​តម្លៃ​ផ្ទេរ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ​៕