Martinez បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​រឿង​ផ្ទេរ​ទៅ Chelsea ឫ Spurs

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Lautaro Martinez បាន​បញ្ជាក់​អំពី​រឿង​អនាគត​ខ្លួន ក្រោយ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ Chelsea និង Spurs ថា “​ខ្ញុំ​មាន​ផែនការ​ច្បាស់លាស់​៖ ខ្ញុំ​ចង់​បន្ត​ស្នាក់​នៅ​ជាមួយ Inter សម្រាប់​រដូវ​កាល​ក្រោយ​”​។

គាត់​បន្ត​ថា “​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ការ​ទាក់ទង​ពី​ក្លឹ​ប​ណាមួយ​នោះ​ទេ​មក​ដល់​ថ្ងៃនេះ​។ ខ្ញុំ​ចង់​បន្ត​នៅ Inter សម្រាប់​រដូវ​កាល​ក្រោយ​”៕