ក្រោយ​ឈ្នះ​ពាន​ទ្វីបអឺរ៉ុប Isco បង្ហោះ​សារ​ដ៏​រំជួលចិត្ត ក្នុង​បណ្តាញ​សង្គម

0

Isco បាន​បញ្ជាក់​ថា​គាត់​នឹង​ចាក​ចេញពី Real Madrid ក្នុង​សារ​លា​ដ៏​រំជួលចិត្ត​មួយ​លើ​បណ្ដាញ​សង្គម​។

ខ្សែបម្រើ​រូប​នេះ​បាន​រង់ចាំ​រហូត​ដល់​ការ​ទទួល​ជ័យជម្នះ 1-0 ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League លើ​ក្រុម Liverpool កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ប្រកាស​ពី​ការ​ចាកចេញ​របស់​គាត់ ពី​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ និង​អឺរ៉ុប​។

Isco បាន​និយាយ​ពាក្យ​លា​ចុង​ក្រោយ​របស់​គាត់​ទៅ​កាន់​បុគ្គលិក និង​អ្នកគាំទ្រ​នៅ Santiago Bernabeu ខណៈ​ដែល​គាត់​នឹង​ក្លាយទៅជា​កីឡាករ​គ្មាន​តម្លៃ​ផ្ទេរ នៅ​ពេល​ដែល​កិច្ចសន្យា​របស់​គាត់​ផុតកំណត់​នៅ​ថ្ងៃ​ទី 30 ខែមិថុនា​នេះ​។

នៅ​ក្នុង​ពាក្យពេចន៍​សារ​លា​ចុង​ក្រោយ គាត់​បាន​បញ្ចប់​ដោយ​ពាក្យ “​លា​ហើយ Hala Madrid” ៕