CEO របស់​ក្លឹ​ប Inter ចេញ​មក​បញ្ជាក់​លើ​ការ​ផ្ទេរ​យក Lukaku និង Dybala

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា CEO របស់​ក្លឹ​ប Inter លោក Marotta បាន​និយាយ​ថា “​ការ​ចរចា​យក Lukaku និង Dybala​? ពួក​យើង​មិន​ប្រ​ញ៉ាប់​នោះ​ទេ​។ ពួក​យើង​ត្រូវធ្វើ​រឿង​អោយ​វៃឆ្លាត​នៅ​ក្នុង​រដូវក្តៅ​នេះ​”​។

ចំពោះ​រឿង Perisic ទៅ​ចូលរួម​ជាមួយ Tottenham វិញ “​ពួក​យើង​គោរព​ចំពោះ​ការ​សម្រេចចិត្ត​របស់​គាត់​។ គាត់​ចង់​សាកល្បង​ការ​ប្រកួតប្រជែង​នៅ​អង់គ្លេស ហើយ​ពួក​យើង​បាន​ធ្វើ​នៅ​អ្វី​ដែល​ល្អ​រួច​ហើយ​។ ពួក​យើង​ជូនពរ​គាត់​អោយ​ជោគជ័យ​”៕