Lewandowski បោះពាក្យ​សុទ្ធតែ​លែង​ចង់​លេង​អោយ Bayern បន្តទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផសា្យ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កីឡាករ Lewandowski បាន​និយាយ​ថា “​សម័យកាល​របស់​លោក​នៅ​ក្លឹ​ប Bayern ត្រូវ​បាន​បញ្ចប់​ហើយ​។ ខ្ញុំ​មើល​មិនឃើញ​ថា​មាន​ហេតុផល​អ្វី​អោយ​ខ្ញុំ​បន្ត​លេង​អោយ​ក្លឹ​ប​មួយ​នេះ​ទៀត​នោះ​ទេ​”​។

លោក​បន្ថែម​ទៀត​ថា “Bayern គឺជា​ក្លឹ​ប​ច្បាស់លាស់​មួយ ហើយ​ខ្ញុំ​ជឿជាក់​ថា​ពួក​គេ​មិន​មាន​ហេតុផល​អ្វី​ត្រូវ​ទុក​ខ្ញុំ​បន្ត​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​ចង់​លេង​នៅ​ទីនោះ​បន្ត​ទៀត​ទេ​។ ការ​ផ្ទេរ គឺជា​ជម្រើស​ដល់​ល្អ​។ ខ្ញុំ​សង្ឃឹមថា​ពួក​គេ​មិន​បញ្ឈប់​ខ្ញុំ​នោះ​ទេ​”៕