Man Utd ទិញ Pau Torres ឫ​អត់? គឺ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​បុរស​ម្នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United បាន​នឹង​កំពុង​ពិភាក្សា​អំពី​ឪ​កាស​ក្នុង​ការ​ផ្ទេរ​យក Pau Torres ដែល​ជា​ជម្រើស​ខ្សែការពារ​កណ្តាល​។ នៅ​មិន​ទាន់​មានការ​ដាក់​សំណើរ​ណាមួយ​នោះ​ទេ ដោយ​វា​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​លោក Erik ten Hag ហើយនឹង​ថ្នាក់ដឹកនាំ​របស់​ក្លឹ​ប​។

ក្នុង​នោះ​ក្លឹ​ប Chelsea ក៏​កំពុង​ពិចារណា​លើ Pau ផង​ដែរ ដោយ​គាត់​មាន​តម្លៃ​ផ្តាច់​កុងត្រា​ប្រមាណ ៦៦​លាន​ដុល្លារ​៕