Man Utd ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់ Derby Country

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ក្លឹ​ប Manchester United និង Crystal Palace បាន​នឹង​កំពុង​តាមដាន​កីឡាករ Malcolm Ebiowei របស់ Derby Country​។ ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ កើត​ក្នុង​ឆ្នាំ ២០០៣​។

ក្នុង​នោះ Monaco និង Vitesse ក៏​ចាប់អារម្មណ៍​ចំពោះ​រូប​គាត់​ផង​ដែរ​។ Ebiowei ក៏​មាន passport ហូ​ឡង់​ផង​ដែរ​។ គួរ​បញ្ជាក់​ថា Steve McClaren ចាក​ចេញពី Derby មក​ចូលរួម​ជាមួយ Man United ដែល​វា​អាច​ជា​កត្តា​មួយ​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​នោះ​ទេ​៕