ប្រធាន UEFA ឆ្លើយ​តប​ទៅ​នឹង​ពាក្យបណ្តឹង​របស់ La Liga

0

ប្រធាន UEFA លោក Aleksander Ceferin បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យបណ្តឹង​ផ្លូវការ​របស់ La Liga ទាក់ទង​នឹង Kylian Mbappe បន្ត​កុងត្រា​ថ្មី​ជាមួយ PSG ។ គាត់​គិត​ថា PSG និង Real Madrid មានការ​ផ្តល់​ជូន​សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​បារាំង គឺ​ស្រ​ដៀង​គ្នា​។

Kylian Mbappe ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ជាមួយ Real Madrid លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​កិច្ចសន្យា​របស់ PSG របស់​គាត់​ផុតកំណត់​។ ទោះជា​យ៉ាងណា​ក៏​ដោយ​គាត់​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ការ​បន្ត​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្រុម Ligue 1 បើ​ទោះបីជា​ក្រុម​អធិរាជ​ស ចិញ្ចឹមចិត្ត​ចង់បាន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ក៏​ដោយ​។

Ceferin មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ត្អូញត្អែរ​ពី La Liga ទាក់ទង​នឹង​ការ​បន្ត​កុងត្រា​ថ្មី​នេះ​ទេ ហើយ​បាន​បន្ថែម​ថា​មិន​មាន​អ្វី​ខុស​នោះ​ទេ​។ គាត់​បាន​ប្រាប់ BBC ថា​៖

«​អ្នក​ណា​ដែល​គោរព​ច្បាប់​របស់​យើង ស្វាគមន៍​ក្នុង​ការ​លេង​ក្នុង​ការ​ប្រកួត​របស់​យើង អ្នក​ណា​មិន​គោរព​ច្បាប់​នឹង​មិន​មាន​វត្តមាន​ឡើយ​។ ដូចដែល​ខ្ញុំ​បានដឹង ការ​ផ្តល់​ជូន​របស់ Real Madrid គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ផ្តល់​ជូន​របស់ PSG»៕