បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Marcos Alonso ត្រូវបានអនុញ្ញាតអោយចាកចេញពី Chelsea នៅរដូវក្តៅនេះ។
លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមជាមួយនឹង Barcelona ដោយការពិភាក្សាបានធ្វើឡើងតាំងពីមួយខែមុន។ នៅពេល គឺមានតែរឿងតម្លៃខ្លួនប៉ុណ្ណោះដែលត្រូវលើកយកមកពិភាក្សា។ ក្នុងនោះក្លឹប Barca មិនមានផែនការក្នុងការដាក់សំណើរប្រកួតប្រជែងយកកីឡាករ Alonso នោះទេ ព្រោះតែកុងត្រាគាត់នឹងដាច់នៅឆ្នាំ២០២៣៕