Luis Suarez បញ្ជាក់​ថា​ខ្លួន​នៅ​ចង់​លេង​ក្នុង​តំបន់​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Luis Suarez បាន​ប្រាប់​ទៅ​កាន់ ellarguero ថា “​ជឿជាក់​ខ្ញុំ ខ្ញុំ​មិន​ទាន់​បាន​ធ្វើការ​សម្រេចចិត្ត​នោះ​ទេ ថា​ក្លឹ​ប​ណា​ដែល​ខ្ញុំ​នឹង​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ​។ ខ្ញុំ​បាន​ទទួល​នៅ​សំណើរ​ជា​ច្រើន​មក​ហើយ​”​។

គាត់​បន្ថែម​ទៀត​ថា “​ក្លឹ​បម​ក​ពី​អា​ហ្ស​ង់​ទី​ន ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​កបាន​ទាក់ទង​មក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់​លេង​ក្នុង​កម្រិត​ប្រកួតប្រជែង​កំពូល​ម្តងទៀត​។ ខ្ញុំ​ផ្ដោត​លើ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​”៕