បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹង Inter បានធ្វើការបន្ថែមនៅសំណើររបស់ខ្លួនចំពោះ Ivan Perisic បន្ទាប់ពីការជួបប្រជុំទាក់ទងនឹងការបន្តកុងត្រាថ្មី ខណៈពេលដែលកុងត្រាចាស់នឹងផុតនៅខែមិថុនានេះ។
ក្នុងនោះក្លឹប Inter បានផ្តល់នៅសំណើរ ៥លានអឺរ៉ូជាប្រាក់ខែ មួយរដូវកាលសម្រាប់គាត់ ដោយមានបូកបន្ថែមនៅអត្ថប្រយោជន៍ផ្សេង។ នៅពេលនេះ Perisic បាននឹងកំពុងពិភាក្សាជាមួយនឹងភ្នាក់ងាររបស់គាត់ មុននឹងធ្វើការសម្រេចចិត្ត៕