បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Juventus កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយនឹងខ្សែការពារ Matthijs de Ligt ក្នុងការបន្តកុងត្រាថ្មី។
គួរបញ្ជាក់ថាកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៤។ ដូច្នេះហើយក្លឹប Juventus ចង់ធ្វើកុងត្រារយៈពេលវែងមួយទៀតអោយរូបគាត់ ប៉ុន្តែតម្លៃបង់ផ្តាច់កុងត្រាគឺវាទាបជាងតម្លៃបច្ចុប្បន្នដែលមានតម្លៃប្រមាណ ១២០លានអឺរ៉ូ។ ការពិភាក្សានឹងធ្វើឡើងនៅថ្ងៃបន្ទាប់ទៀតជាមួយនឹងភ្នាក់ងាររបស់គាត់៕