បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានរៀបចំផែនការក្នុងការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់ Paul Pogba ជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខ។ ពួកគេមានអារម្មណ៍ថាគាត់ត្រូវបានល្បួងដោយក្លឹប Juventus អោយត្រលប់មកវិញ បើទោះបីជាសំណើររបស់គាត់ គឺនៅទាបជាងក្លឹប PSG ក៏ដោយ។
Pogba ត្រូវការចំណាយពេលក្នុងការសម្រេចចិត្ត ខណៈពេលដែលភ្នាក់ងាររបស់គាត់កំពុងចរចាជាមួយក្លឹប៕