បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Luka Modric និយាយអំពី Real Madrid ថា “Real Madrid ជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ។ Real Madrid គឺជាផ្ទះខ្ញុំ។ ខ្ញុំសប្បាយចិត្ត។ ខ្ញុំមានអារម្មណ៍ថាជាផ្នែកមួយរបស់ក្លឹប ហើយខ្ញុំជាអ្នកគាំទ្រក្លឹប Madrid រហូត”។
គួរបញ្ជាក់ថា Modric នឹងចុះកុងត្រាថ្មីជាមួយនឹងក្លឹប Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕