Di Maria អាច​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹ​ប​នេះ មួយ​រដូវ​កាល មុន​នឹង​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Juventus បាន​នឹង​កំពុង​ពិភាក្សា​ជាមួយនឹង​កិ​ឡាករ Angel Di Maria​។ កុងត្រា​រយៈពេល​ខ្លី​ត្រូវ​បាន​ពិភាក្សា ខណៈ​ពេល PSG មិន​មាន​សកម្មភាព​ណាមួយ​ចំពោះ​ការ​បន្ត​កុងត្រា​ថ្មី​ដែល​នៅ​សល់ ១​រដូវ​កាល​ទៀត​អោយ Di Maria​។

គួរ​បញ្ជាក់​ថា​កីឡាករ Di Maria ចង់​លេង​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត មុន​នឹង​វិល​ត្រលប់​ទៅ​កាន់​ទឹកដី​អា​ហ្ស​ង់​ទី​ន​វិញ​៕