Laporta បញ្ជាក់​អំពី Frenkie de Jong ដែល​ជា​គោលដៅ​របស់​ក្រុម Man Utd

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta នៅ​តែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជុំវិញ​ការ​រំពឹង​ទុក​នៃ​ការ​ផ្សារ​ភ្ជាប់ Frenkie de Jong ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Manchester United នៅ​រដូវក្តៅ​នេះ​។

ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់​គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​អ្នកចាត់ការ Xavi Hernandez នៃ​ក្រុម Barca ចាប់តាំងពី​គាត់​បាន​ចូល​កាន់​តំណែង​ចុង​ក្រោយ​នៅ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​មុន​។

De Jong បាន​បង្ហាញខ្លួន​ចំនួន 33 ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត​ត់​ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 3 ដង​។

Laporta ថ្លែង​ទៅ​កាន់ Catalunya Radio ថា​៖ «​មាន​ក្លឹ​ប​ផ្សេង​ចង់បាន​កីឡាករ​របស់ Barcelona ។ យើង​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ក្លឹ​ប​។ បើ​ទោះបីជា​យើង​កំពុង​ប្រឈម​នឹង​បញ្ហារ​សេដ្ឋកិច្ច ក៏​គ្មាន​កីឡាករ​ណា​ចាកចេញ​ដោយសារ​ហេតុផល​នេះ​ដែរ​»៕