បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអគ្គនាយកក្លឹប Atletico Madrid លោក Enrique Cerezo បានប្រាប់ Movistar ថា “Griezmann នឹងបន្តស្នាក់នៅ។ គាត់នឹងបន្តជាមួយក្លឹប Atleti នៅរដូវកាលក្រោយ”។
លោកបន្ថែមថា “លក្ខខណ្ឌ ដែលត្រូវពិភាក្សាជាមួយនឹងក្លឹប Barca? លុយមិនមែនជាបញ្ហា នៅពេលដែលផែនការរបស់អ្នកនឹងត្រូវបន្តជាមួយគ្នា”៕