បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ភ្នាក់ងាររបស់កីឡាករ Paul Pogba នឹងទៅកាន់ទឹកដី Turin នៅថ្ងៃច័ន្ទ ដើម្បីជួបជាមួយនឹងខាងក្លឹប Juventus។ ប្រាក់ឈ្នួលនៅតែជាបញ្ហាចោទសម្រាប់កាលវិលត្រលប់មកពីរបស់គាត់ ខណៈពេលដែល Pogba កំពុងស្វែងរកឪកាសផ្សេងទៀត។
ក្នុងនោះក្លឹប PSG ក៏បានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ Pogba ផងដែរ ខណៈពេលដែល Pogba មិនត្រូវបានក្លឹប Man City បញ្ចុះបញ្ចូលឡើយ៕