Xavi៖ ខ្ញុំ​ទិញ​កីឡាករ​មក អាយុ​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Xavi បាន​និយាយ​អំពី​កិច្ចព្រមព្រៀង​របស់ Lewandowski ថា “​នៅ​ពេល​ដែល​ចុះហត្ថលេខា អាយុ​មិនមែន​ជា​បញ្ហា​ចោទ​ចំពោះ​ខ្ញុំ​នោះ​ទេ​… ពួក​យើង​បាន​ចុះ​កុងត្រា​យក Dani Alves នៅ​ពេល​គាត់​អាយុ ៣៨​ឆ្នាំ​!”​។

លោក​បន្ថែម​ថា “​កីឡាករ គឺ​តែងតែ​ថែទាំ​សុខភាព​ពួក​គេ ហើយ​ពួក​គេ​មាន​ជំនាញ​ខ្លាំង​។ ឧទាហរណ៍​៖ Alves, Ibrahimović, Modrić, Cristiano ឫ Messi”៕