ក្លឹ​ប​នៅ​អ៊ី​តា​លី មួយ​នេះ​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​នាំ​យក Asensio មក​បាន

0

បរទេស​៖ ក្លឹ​ប AC Milan កំ​ពូ​ង​ធ្វើការ​ធ្វើការ​បញ្ចុះបញ្ចូល Marco Asensio អោយ​ចាក​ចេញពី​ក្លឹ​ប Real Madrid​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប​នៅ Serie A បាន​សម្លឹង​មើល​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ Real Madrid ចង់​ធ្វើការ​បញ្ចុះបញ្ចូល​គាត់​អោយ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹ​ប​។

ខណៈ​ពេល​ដែល Asensio ត្រូវការ​ប្រាក់ខែ​ប្រមាណ ៧​លាន​អឺ​រ៉ូ ប៉ុន្តែ Milan អាច​អោយ​ច្រើន​បំផុត​បាន​ត្រឹមតែ ៥​លាន​អឺ​រ៉ូ ជាមួយនឹង​ប្រាក់​រង្វាន់​បន្ថែម ប៉ុន្តែ​ក្លឹ​ប​ជឿជាក់​ថា​នៅ​មាន​ឪ​កាស​ក្នុង​ការ​យក​គាត់​មក​បាន​៕