Klopp រិះគន់​ការ​លក់​សំបុត្រ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

0

លោក Jurgen Klopp បាន​រិះគន់​ចំពោះ​ការ​បែងចែក​សំបុត្រ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League របស់ Liverpool ទល់​នឹង​ក្រុម Real Madrid បន្ទាប់​ពី​វា​ត្រូវ​បាន​បញ្ជាក់​ថា សំបុត្រ​លើស​ពី​ពាក់កណ្តាល​នឹង​មិន​មាន​សម្រាប់​ក្លិប​ទាំង​ពីរ​។

ហង្ស​ក្រហម​ទទួល​បាន​ត្រឹមតែ 19,618 សំបុត្រ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stade de France នៅ​ថ្ងៃ​ទី 28 ខែឧសភា ដែល​ជា​ចំនួន​លើស​ពី 25 ភាគរយ​បន្តិច​ប​ន្ទួ​ច ហើយ​សមត្ថភាព​របស់​កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​ជា 75,000​នាក់ ។

ក៏​ដូច​ជា​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​គាត់​ចំពោះ​ការ​បែងចែក​នេះ លោក Klopp បាន​ជំរុញ​ឱ្យ​អ្នកគាំទ្រ​ហង្ស​ក្រហម​ដែល​គ្មាន​សំបុត្រ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុងប៉ារីស ហើយ​រីករាយ​នឹង​អ្វី​ដែល​ទីក្រុង​ផ្តល់​ជូន​ជំនួស​វិញ​៕