Rangnick ចេញ​មុខការ​ពារ​ក្រុម Man Utd

0

គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់ Manchester United លោក Ralf Rangnick បាន​ទទូច​ថា រដូវ​កាល​ដ៏​លំបាក​របស់​ពួក​គេ មិនមែន​ជា​សញ្ញា​នៃ​មហន្តរាយ​របស់​ក្លឹ​ប​នោះ​ទេ​។

បិសាច​ក្រហម​គ្រោង​នឹង​បញ្ចប់​យុទ្ធនាការ​ឆ្នាំ 2021-22 ដោយ​គ្មាន​ពានរង្វាន់ ហើយនឹង​បាត់​កៅអី​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។

ប៉ុន្តែ​លោក Rangnick មាន​ទំនុកចិត្ត​ថា​ក្រុម Old Trafford នឹង​ត្រលប់​មក​វិញ បន្ទាប់​ពី​ឆ្លងកាត់​ឆ្នាំ​ដ៏​ខកចិត្ត​នេះ ខណៈ​ដែល​គាត់​ជឿជាក់​ថា​ក្រុម​មាន “​សក្តានុពល​ដ៏​អស្ចារ្យ​” ៕