Man City បញ្ជាក់​ពី​ពេលវេលា​ប្រកួត​មិត្តភាព​នៅ​ទឹកដី​អា​មេ​រិ​ក

0

Manchester City បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រូវ​លេង​ការ​ប្រកួត​មិត្តភាព មុន​បើក​រដូវ​កាល​នៅ​សហរដ្ឋអាមេរិក នៅ​រដូវក្ដៅ​នេះ​។

ក្រុម​នៅ Premier League នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម៉ិ​ក​ស៊ិ​ក Club America និង Bayern Munich ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។

ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Houston រដ្ឋ Texas និង Green Bay រដ្ឋ Wisconsin ក្នុង​ខែកក្កដា​។

បញ្ជាក់​ផង​ដែរ​ថា សេចក្តីថ្លែងការណ៍​របស់​ក្លឹ​ប​បាន​សរសេរ​ថា​៖ «Manchester City នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក សម្រាប់​ការ​ប្រកួត​មិត្តភាព​ចំនួន​ពីរ​មុន​បើក​រដូវ​កាល ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល 2022/23»៕