បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងារថ្មីរបស់កីឡាករ Marco Asensio គឺលោក Jorge Mendes នឹងជួបពិភាក្សាជាមួយនឹងក្លឹប Real Madrid អំពីកុងត្រាថ្មីនៅប៉ុន្មានថ្ងៃខាងមុខទៀត។ Asensio ចង់បន្តស្នាក់នៅ ប៉ុន្តែត្រូវចាប់មើលសំណើរផ្នែកហិរញ្ញវត្ថុសិន។
គាត់មានក្លឹបជាច្រើនបានធ្វើការបញ្ចុះបញ្ចូល ខណៈពេលកុងត្រារបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕