Man City យកឈ្នះ Real Madrid ក្នុង​ជំនួប​ជើង​ទី​១ (​មាន​វី​ដេ​អូ​)

0

បរទេស​៖ ជំនួប​ជើង​ទី​១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ក្នុង​ក្រប​ខណ្ឌ UEFA Champions League រវាង​ក្លឹ​ប Man City បើកទ្វា​ផ្ទះ​ទទួល​ស្វាគមន៍​ភ្ញៀវ Real Madrid បាន​បញ្ចប់​ទៅ​ដោយ​មាន​គ្រាប់​បាល់​កើតឡើង​ដល់​ទៅ ៧​គ្រាប់​។ ក្ន​ង​នោះ​ម្ចាស់ផ្ទះ Man City រកបាន ៤​គ្រាប់ ខណៈ​ពេល​ភ្ញៀវ Real Madrid រកបាន​តែ ៣​គ្រាប់​ប៉ុណ្ណោះ​។

៤​គ្រាប់​របស់ Man City រកបាន​ដោយ Kevin De Bruyne, Gabriel Jesus, Phil Foden និង Bernardo Silva​។ ដោយឡែក ៣​គ្រាប់​របស់ Real គឺ ដោយ Vini Jr. និង Benzema (២​គ្រាប់​)​។ ចប់​ការ​ប្រកួត Man City យកឈ្នះ Real ក្នុង​លទ្ធផល ៤​ទល់​៣ រង​ចាំ​អ៊ុត​ការ​ប្រកួត​ជើង​ទី​២៕