John Terry៖ “តើកីឡាករម្នាក់នេះជាអ្វី?” (មានវីដេអូ)

0

អតីតខ្សែការពាររបស់ Chelsea លោក John Terry បានសម្តែងការកោតសរសើរចំពោះខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Luis Diaz ។ គាត់​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត Merseyside Derby ទល់​នឹង Everton នៅ​ថ្ងៃ​អាទិត្យ។

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះមិនបានជាប់ជ្រើស 11នាក់ដំបូងឡើង បើទោះបីជាគាត់មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ គាត់បានប្តូរចូលជំនួស Sadio Mane នៅក្នុងតង់ទី2 ហើយបានកែប្រែស្ថានការណ៍នៅលើទីលានភ្លាមៗ។

Andrew Robertson រកបានគ្រាប់បាលទី1 ឲ្យក្រុមហង្សក្រហមតាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី 62។ Luis Diaz បានព្យាយាមប្រើក្បាច់ bicycle kick ប៉ុន្តែបែជាប្រែទៅ Assist សម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក Divock Origi ដែលរកគ្រាប់បាល់ទី2 បាននៅនាទីទី 85 ។

នៅចុងបញ្ចប់ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះក្នុងលទ្ធផល 2-0 លើគូប្រជែង Everton បើទោះបីជាមានទម្រង់លេងដ៏គួរឱ្យភ័យខ្លាចក្នុងតង់ទីមួយក៏ដោយ។

ជំនាញរបស់ Luis Diaz និងការបង្ហាញទម្រង់លេងបានទាក់ភ្នែករបស់វីរបុរស Premier League លោក John Terry ។ អតីតខ្សែការពាររូបនេះមានការងឿងឆ្ងល់ចំពោះជំនាញ Luis Diaz ដែលកែប្រែស្ថានការណ៍នៅលើទីលានត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីបានប្តូរចូលនៅក្នុងដើមតង់ទីពីរ។

John Terry បានសរសេរនៅលើ Twitter ថា៖ “Luis Diaz កីឡាករម្នាក់នេះជាអ្វី?”។

បញ្ជាក់ផងដែរថា ជ័យ​ជម្នះ​ចុង​ក្រោយ​របស់ Liverpool បាន​ជួយ​ពួក​គេ​បិទ​គម្លាត​ពី​ក្រុម Manchester City ត្រឹមមួយ​ពិន្ទុ។ ក្រុមហង្សក្រហមនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Villarreal នៅកីឡដ្ឋាន Anfield នៅថ្ងៃពុធក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League៕