Matic គ្រោង​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប ​ដែល​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Nicolo Schira បានអោយ​ដឹង​ថា​កីឡាករ Nemanja Matic ដែល​នឹង​ចាក​ចេញពី​ក្លឹ​ប Manchester United នៅ​ចុងរដូវ​កាល​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ លោក Mourinho ចូល​ចិត្ត​គាត់ ហើយ​ក្លឹ​ប As Roma បាន​បើក​ការ​ពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​របស់​គាត់ គឺ​លោក Vlado Lemic ដែល​ជា​មនុស្ស​មាន​ទំនាក់​ន​ង​ល្អ​ជាមួយនឹង Taigo Pinto (​ពួក​គេ​ធ្លាប់​ធ្វើ​អោយ​កិច្ចព្រមព្រៀង​កីឡាករ Svilar ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ​)​។ ការ​ជួប​ពិភាក្សា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​៕