បដិវត្ត​ន៏របស់​ក្លឹ​ប Man Utd នឹង​កើតឡើង​ពេល Erik ten Hag មក​ដល់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ក្លឹ​ប Manchester United នឹង​ធ្វើ​បដិវត្តន៍ ជា​ថ្មី​។ យុគសម័យ​ថ្មី​របស់ Man United នឹង​មក​ដល់​ជាមួយនឹង Erik ten Hag ជា​គ្រូបង្វឹក​ថ្មី​… ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ

– Ralf Rangnick ប្រកាស​ថា “​នឹង​មានការ​ផ្លាស់​ប្តូរ​ឡើង​វិញ​នៅ​ទី​នេះ​។ កីឡាករ ​៦នាក់​,កីឡាករ ៧នាក់​, ប្រហែលជា​មាន​កីឡាករ​ថ្មី ១០​នាក់​នឹង​មក​”​។

– “​ក្រៅពី​អ្នកចាំទី ពួក​យើង​ត្រូវការ​ពង្រឹង​​នៅ​គ្រប់​តំបន់​ទាំងអស់​។ វា​មិន​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី ៣ ទៅ​៤​នាក់​”​។

– ក្លឹ​ប Manchester United កំពុងធ្វើការ​ពិភាក្សា​ជាមួយ Ajax ទៅ​លើ​ការ​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា ហើយ​ធ្វើការ​ប្រកាស​លោក Erik ten Hag ជា​គ្រូបង្វឹក​ផ្លូវ​ការណ៍​។

– Edinson Cavani, Jesse Lingard, Juan Mata, Nemanja Matić នឹង​ធ្វើការ​ចាក​ចេញពី​ក្លឹ​ប​ដោយ​គ្មាន​តម្លៃ​ខ្លួន ខណៈ Pogba នៅ​ចាំ​ធ្វើការ​សម្រេចចិត្ត​សិន​។

– ក្រុម​ជំនួស​ការ​គ្រូបង្វឹក ក៏​ត្រូវ​ធ្វើការ​ពង្រឹង​ឡើង​វិញ​ផង​ដែរ ខណៈ​ពេល Erik ten Hag នឹង​ធ្វើការ​លើ​រឿង​មួយ​នេះ​។ ក្នុង​នោះ van der Gaag អាច​នឹង​មក​ចូលរួម​ជាមួយនឹង Man United​។

តើ​អ្នក​មើលឃើញ​អនាគត​របស់ Manchester United យ៉ាងដូចម្តេច?