Hazard ទំនងជា​ផ្ទេរ​ទៅ​ក្លឹ​ប​មួយ​នេះ នៅ​អា​ឡឺ​ម៉​ង​ហើយ

0

បរទេស​៖ ខ្សែប្រយុទ្ធ​ស្លាប​របស់ Real Madrid ទំនងជា​នឹង​ផ្ទេរ​ទៅ​លេង​នៅ​អា​ឡឺ​ម៉​ង់​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Cadena Ser ក្លឹ​ប Borussia Dortmund កំពុង​នាំមុខ Arsenal​ក្នុង​ការ​ចុះ​កុងត្រា​យក Eden Hazard របស់ Real Madrid​។

Arsenal និង Milan បាន​បញ្ចុះបញ្ចូល​កីឡាករ​វ័យ ៣១​ឆ្នាំ នៅ​ទីផ្សារ​ដោះ​ដូរ​នា​រដូវក្តៅ​នេះ ប៉ុន្តែ​គាត់​ចង់​ផ្ទេរ​ទៅ​ក្លឹ​ប BVB ជាង​។

ក្លឹ​ប Dortmund ក៏​ចាប់អារម្មណ៍​លើ​កីឡាករ Hazard ផង​ដែរ ហើយ​គាត់​ក៏​ចាប់អារម្មណ៍​ក្នុង​ការ​ទៅ​ចូលរួម​ជាមួយនឹង​បងប្រុស​របស់​គាត់ Thorgan នៅ Westfalenstadion ខណៈ​ពេល​នេះ​ក្លឹ​ប Real កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្លឹ​ប​នៅ​អា​ឡឺ​ម៉​ង់​នេះ​៕